Pages

Sunday, April 26, 2015

“Single Lady” ភាពយន្តថៃ​បង្ហាញ​អត្ថន័យ​ជ្រាលជ្រៅ​នៃ​ស្នេហា

ខ្សែ​ភាពយន្ត​ស្នេហា​រ៉ូមែនទិក​ដល់​កំពូល​របស់​ថៃ “Single Lady” ដែល​ល្បី​នៅ​ឯ​ថៃ​នោះ នឹង​មាន​​បញ្ចាំង​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ហើយ។
Aum តារា​ស្រី​ល្បី​ឈ្មោះ​ចាស់​វស្សា តែ​ក្មេង​ស្អាត​ដដែល គឺ​ជា​តួ​ឯក​ក្នុង​រឿង​នេះ​ដែល​មាន​ឈ្មោះ​ Bright ខណៈ​​កំពូល​តារា​សម្ដែង​ និង​កំប្លែង​ នាយ​ ម៉ាប់​ ដែល​ប្រិយមិត្ត​ស្គាល់​តាមរយៈ​រឿង “អ្នក​ប្រដាល់​មិន​ដែល​ឈ្នះ” ក៏​បង្ហាញ​មុខ​ដែរ។

Bright ដើរ​តួ​ជា​អ្នក​និពន្ធ​ដ៏​ជោគជ័យ​ម្នាក់ តែ​នៅ​ក្រមុំ​ចាស់​មិន​ទាន់​មាន​សង្សារ ខណៈ​មិត្តភ័ក្ដិ​រៀបការ​អស់​បណ្ដើរៗ ដោយ​ប្រកាន់​ថា​ប្រុសៗ​ជា​មនុស្ស​បោកប្រាស់ ក្រោយ​នាង​ឈឺ​ចាប់​ និង​អស់​ជំនឿ​ដោយ​សារប្រុសៗ។ ប៉ុន្តែ នាង​បាន​ជួប​គ្រូ​ទាយ​ដ៏​ពូកែ​ម្នាក់​ដែល​ប្រាប់​ថា នាង​អាច​នឹង​មាន​រឿង​អាក្រក់​ៗ​កើត​ឡើង ដោយ​សារ​តែ​ចំណង​មិន​ទាន់​ស្រាយ​រវាង​នាង និង​អតីត​សង្សារ​ជា​ច្រើន​តាំង​ពី វិទ្យាល័យ សាកលវិទ្យាល័យ។ ហើយ​នាង​អាច​នឹង​ជួប​គូ​ព្រេង​ពិត ក្នុង​ពេល​ទៅ​ដោះស្រាយ​រឿង​ជំពាក់​ស្នេហ៍​ចាស់ៗ​កាល​ពី​អតីត។ ចំណង​ស្នេហ៍​អតីត​បែក​គ្នា​របស់​នាង និង​សង្សារ​ចាស់ ៥ នាក់ សុទ្ធ​តែ​ជា​ការ​យល់​ច្រឡំ ​ដែល​បណ្ដាល​ឲ្យ​ដៃគូ​ទាំង​សង​ខាង​ខូច​ចិត្ត។ គូ​ព្រេង​ពិត​នាង​ស្ថិត​ក្នុង​ចំណោម​មនុស្ស​អតីត​ក្បែរ​នាង​ដែរ។

តើ​ Bright ទាំង​ស្អាត ទាំង​ពូកែ និង​ជា​មនុស្ស​ស្រី​ដែល​ប្រុសៗ​ពិបាក​ទាក់ទង អាច​ដោះស្រាយ​ចំណង​ស្នេហ៍​អតីត​បាន​យ៉ាង​ណា? នាង​អាច​រក​ឃើញ​គូ​ស្នេហ៍​ពិត​ដែរ​អត់?
ចង់​ដឹង​ច្បាស់ សូម​កុំ​ភ្លេច​ទស្សនា​រឿង “Single Lady” ដែល​នឹង​​បញ្ចាំង​នៅ​រោងភាពយន្ត​ផ្លាទីនៀម ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ៕

0 comments:

Post a Comment